អំពីក្រុមហ៊ុន
១០ឆ្នាំនៃអាជីវកម្មភោជនីយដ្ឋានបាយ័ន
ប្រវត្តិក្រុមហ៊ុន
ភោជនីយដ្ឋានបាយ័នបានចាប់បដិសន្ធិឡើងនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០០៩ មានឈ្មោះថាតារាវាលស្បូវ។ បានបង្កើតឡើង ដោយស្ថាបនិកគូស្វាមីភរិយាថ្មោងថ្មីក្រីក្រពីររូបគឺលោក បែន រតនៈនិងលោកស្រី ថេ ដាឡែន រួមគំនិតគ្នាបើកអាជីវកម្មហាង គុយទាវតូចមួយ។គ្រានោះមានបុគ្គលិកបម្រើការត្រឹមតែ ៥ នាក់ប៉ុណ្ណោះ។
ដោយលោកទាំងពីរទទួលបាននូវមរតកកំណើតដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លាពីមាតាបិតាជាបុព្វាចារ្យផង និងសេចក្តីព្យាយាមអភិវឌ្ឍខ្លួននូវចំណេះជំនាញផ្នែកមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រផងពិសេសគឺភាពប៉ិនប្រសប់ក្នុងការបង្កើតបង្កើនរសជាតិនិងគុណភាពទឹកស៊ុបគុយទាវសាច់ចិញ្ច្រាំជារួមទាំងការបម្រើល្អឥតខ្ចោះផង ធ្វើឱ្យមានការទាក់ទាញភ្ញៀវគ្រប់វ័យកើនឡើងជាលំដាប់ឥតឈប់ឈរ។
មកដល់ឆ្នាំ ២០១៤ ហាងគុយទាវ តារាវាលស្បូវ ក៏បានផ្លាស់ប្តូរឈ្មោះទៅជា “ភោជនីយដ្ឋានបាយ័ន”តម្រូវតាមនិស្ស័យតម្លៃជីវិតនៃស្ថាបនិកទាំងពីរដែលមានភាពស្មោះ ត្រង់ អំណត់តស៊ូ និង ការដឹងគុណតបគុណចំពោះបុព្វបុរសខ្មែរមាតាបិតាព្រមទាំងអតិថិជនទាំងអស់ ពិសេសជាងនេះទៀតគឺ មានបំណង “រួមរក្សាអាហារវប្បធម៌ខ្មែរ”និងផ្សព្វផ្សាយនូវគ្រប់រសជាតិនៃម្ហូបអាហារខ្មែរដល់ភ្ញៀវបរទេស។
១០ឆ្នាំនៃអាជីវកម្មភោជនីយដ្ឋានបាយ័ន
ឳជារសនៃម្ហូបអាហារប្រកបដោយអនាម័យ និងគុណភាពខ្ពស់ព្រមជាមួយការប្រតិបត្តិសុជីវធម៌សីលធម៌វិជ្ជាជីវៈ គុណធម៌ល្អ គាប់ចិត្តក្នុងការបម្រើធ្វើឲ្យអតិថិជនពេញចិត្ត និងមានតម្រូវការកើនឡើងជាលំដាប់ ទើបភោជនីយដ្ឋានបាយ័នបានពង្រីកសាខា បន្ថែមឲ្យមានលក្ខណៈស្តង់ដារប្រតិបត្តិ និងចាប់សហការដៃគូសាខាហ្វ្រេនឆាយជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៩។
ទោះបីជួបនូវ វិបត្តិកូវីដ១៩ ក្នុងឆ្នាំ ២០២០-២០២១ ក្តីក៏សន្ទុះនៃការគាំទ្រឥតមានថមថយរហូតត្រូវបានពង្រីកបន្ថែមទៀតកើនឡើងដល់៨ សាខានៅឆ្នាំ ២០២៤។
ព័ត៌មានបន្ថែម
ទោះជាភោជនីយដ្ឋានបាយ័ន ត្រូវបានពង្រីកបន្តបន្ទាប់ ប៉ុន្តែទំហំនៃការគាំទ្រ និងតម្រូវការចេះតែកើនឡើងទូទាំងខេត្តក្រុង លើសផែនការដើម្បីបំពេញបំណងឲ្យស្របតាមតម្រូវការ ភោជនីយដ្ឋានបាយ័ន និងផ្តល់សិទ្ធិសហការហ្វ្រេនឆាយជូនដៃគូអាជីវកម្មតាមបណ្តាខេត្តក្រុងបន្ថែមទៀត។ដូច្នេះ លោក លោកស្រី អ្នកនាង កញ្ញា អាចសហការក្នុងអាជីវកម្មជាមួយនឹងយើងខ្ញុំបាន ដោយរីករាយ។
គុណតម្លៃរបស់យើង
គុណភាព
ផ្តល់អាហាខ្មែរដែលមានគុណភាពល្អបំផុតដើម្បី អតិថិជនមានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍
សហគមនិ៍
បង្កើត បង្កើនឱកាសការងារប្រជាជនកម្ពុជា និងពិភពលោក
ប្រពៃណី
លើកស្ទួយ ថែរក្សា និងផ្សព្វផ្សាយវប្បធម៏ម្ហូបប្រពៃណីខ្មែរ
ស្ថេរភាព
ពង្រីកសាខាដោយប្រកបដោយ ចីរភាព ទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជា និងអន្តរជាតិ
ធនធានមនុស្ស
បង្កើនប្រាក់ចំណូលជូនវិនិយោគក្នុងស្រុក និងក្រៅស្រុក
Our Leadership Team

លោក បែន រតនៈ
អគ្គនាយក ភោជនីយដ្ឋានបាយ័ន
With over 20 years of culinary experience, Chef Maria brings her passion for food and hospitality to every Savory Bites location.

លោកស្រី ថេ ដាឡែន
អគ្គនាយិកា ភោជនីយដ្ឋានបាយ័ន
James oversees daily operations across all locations, ensuring consistency and excellence in service and food quality.
Join Our Team
We're always looking for passionate individuals to join our growing family. Check out our current openings and become part of the Savory Bites story.
View Career Opportunities